ស្វែងយល់ពីយុទ្ធសាស្ត្រ ទស្សនៈ ក្នុងរឿងសាមកុក

ចៅព្រាហ្មណ៍
សាមកុក (ឬ នគរទាំងបី) គឺជារឿងភាគនិទានពីបុរុមបុរាណរបស់ចិន ដ៏ល្បីល្បាញ។ យោងតាមប្រវត្តិសាស្ត្រប្រទេសចិន នៅអំឡុងឆ្នាំ ១៨៤ ដល់ ២៨០ នៃរាជ្ជកាលស្តេចហាន ក្រុមស្តេចចិន និងមេទ័ពចិន បានប្រើល្បិចគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការធ្វើចម្បាំង ដើម្បីដណ្តើមទឹកដីគ្នាទៅវិញទៅមក។

Understanding the Strategies and Lessons in Romance of the Three Kingdoms
ហើយក្នុងពេលនេះ រឿងសាមកុកបានជ្រោតជ្រៀបក្នុងស្រទាប់យុវវ័យកូនខ្មែរ​នាពេលបច្ចុប្បន្ន ព្រោះរឿងភាគនេះបានបង្កប់នូវ ល្បិច យុទ្ធសាស្ត្រ របៀបប្រើមនុស្ស វិធីសាស្ត្រសង្គ្រាម ការដឹកនាំទ័ព ដែលល្បិចយុទ្ធក្នុងរឿង សាមកុក នេះ ភាគច្រើនជា ល្បិចបំបែកបំបាក់ បំផ្លាញកំទេច និងទិញទឹកចិត្តដៃគូរប្រឆាំងរបស់ខ្លួន។

ដូច្នេះ ដើម្បីជាប្រយោជន៍ក្នុងការក្រេបយកចំណេះដឹងពីរឿងភាគនិទាន សាមកុក នេះ និងដើម្បីជ្រើសយកទស្សនៈល្អៗពីក្នុងសាច់រឿង ខ្ញុំនឹងចំណាយពេលខ្លះៗ ដើម្បីប្រមូលផ្តុំគំនិត និងទស្សនៈក្នុងរឿងនេះ ក្នុងការរួមចំណែកចែករំលែកគំនិត ជាគ្រឿងប្រដាប់បញ្ញាស្មារតី និងបង្កើនចំណេះដឹងថ្មីៗផងដែរ។

សូមបញ្ជាក់ថា៖ ការធ្វើនេះមិនមែនដើម្បីការឈ្លក់វង្វេង ឬប្រៀបធៀបខ្លួនទៅនឹងតួអង្គណាមួយនៃសាច់រឿងនេះទេ គឺគ្រាន់តែចង់ស្រង់យកនូវគំនិតទស្សនៈប៉ុណ្ណោះ។ សូមអរគុណ!

បញ្ជាក់ថា៖ ក្នុងសាច់រឿងខាងលើនេះ មានភាពល្អិតល្អន់ខ្លាំងណាស់ ទាំងយុទ្ធសាស្ត្រ ល្បិចកល និងការប្រើមនុស្ស។ ដូច្នេះ សមត្ថភាពរបស់ខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយបានល្អឥតខ្ចោះនោះទេ តែដោយភាពចង់ចេះចង់ដឹង ខ្ញុំបានសិក្សា និងកត់ត្រាតិចតួច តាមអ្វីដែលខ្លួនអាចធ្វើទៅបាន។ បើមានកំហុសឆ្គង សូមអភ័យទោស។